ប្លុកកូនខ្មែរ សូមស្វាគមមន៍

gifs-a.blogspot.com

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

gifs-a.blogspot.com
gifs-a.blogspot.com

Thursday, December 29, 2016

Happy New Year 2017

Image result for New Year 2017

Monday, November 28, 2016

Merry Christmas

Inline image 1

Thursday, July 7, 2016

គម្រោងតែងសេចក្ដីអត្ថាធិប្បាយបែបពន្យល់

គម្រោងតែងសេចក្ដីអត្ថាធិប្បាយបែបពន្យល់

តែងសេចក្ដីអត្ថាធិប្បាយបែបពន្យល់គឺជាតែងសេចក្ដីមួយប្រភេទដែល   តម្រូវឲ្យអ្នក តែងធ្វើការពន្យល់បកស្រាយ ព្រមទាំងរកអំណះអំណាងមក គាំទ្រឲ្យ បានក្បោះក្បាយ។

គម្រោង
                                I.        ថ្ដើមសេចក្ដី
           -លំនាំបញ្ហា
           -ចំណូលបញ្ហា
           -ចំណោទបញ្ហា
                   II.        តួសេចក្ដី
    1 ឃ្លាភ្ជាប់សេចក្ដី
    2 ពន្យល់ពាក្យ
    3 ពន្យល់អត្ថន័យប្រធាន
    4 ការបកស្រាយ
    5 សរុបមតិ
                         III.     បញ្ចប់សេចក្ដី
   -វាយតម្លៃប្រធាន
   -ទស្សនះផ្ទាល់ខ្លួន

Thursday, June 30, 2016

សំណេរគំរូទីមួួយបែបពន្យល់

ប្រធាន៖ មានមតិច្រើនបានពោលថា "រឿងមហាវេស្សន្ដរជាតកជាការសំ យោគរវាងបារមីទាំង ១០" ចូរអ្នកស្រាយបំភ្លឺ។

សេចក្ដីអធិប្បាយ
          ក្នុងសៀវភៅទសជាតកសរុបមកមាន១០រឿង ដែលរឿងនីមួយៗ មានកម្មវត្ថុក្នុងការ បកស្រាយ ផ្សេងៗគ្នា ជាមាគ៌ាមួយដែលព្រះពោធិសត្វត្រូវបំពេញទាំង១០កំណើត ដើម្បីឈាន ទៅរកការត្រាសដឹង ជាព្រះសម្មាសម្ពុទ្ធ។ រឿងព្រះវេស្សន្ដរគឺជាជាតិចុងក្រោយ ដែលបានពីការ ចំរាញ់ជាតិទាំង៩ខាងដើម ដូច្នេះហើយបានជាគេពោលថា "រឿងមហាវេស្សន្ដរជាតកជាការ សំយោគរវាងបារមីទាំង១០"
          តើមតិខាងលើនេះមានន័យដូចម្ដេច?       ដើម្បីជាគន្លឺះក្នុងការជួយដល់ការបកស្រាយប្រធានខាងលើយើងគម្បីស្វែងយល់នូវពាក្យពិបាក មួយចំនួនជាមុនសិន។ "សំយោគ"មានន័យថា ការប្រកប ការផ្សំ ការរួបរួម ការទាក់ទងជាមួយ ការទាក់ 
 ទងជាមួយ ការនៅជាមួយ ការពាក់ព័ន្ធ សមាគមន៍ដ៏ជិតស្និទ្ធ។ឯពាក្យ"បារមី"ចង់សំដៅ ទៅលើគុណធម៌ ឬគុណតម្លៃដ៏ខ្ពង់ខ្ពស់ ដែលព្រះពោធិសត្វសាងដើម្បីត្រាស់ដឹង។ ឆ្លងតាមការ ពន្យល់នូវពាក្យខាងលើ យើងអាចទាញយកអត្ថន័យនៃប្រធានបានថា រឿងព្រះវេស្សន្ដរជាការ ផ្សំបញ្ចូលរវាងគុណធម៌ដ៏ខ្ពង់  
ខ្ពស់ថ្លាថ្លៃ ពីបារមីទាំងអស់។
          យោងតាមការបកស្រាយខាងលើ រឿងមហាវេស្សន្ដរជាតកគឺជារឿងចុងក្រោយដែល បានលើក ឡើងអំពីការធ្វើទានបារមីរបស់ព្រះពោធិសត្វ ហើយនៅក្នុងការធ្វើទានរបស់ព្រះអង្គ ព្រះអង្គបានបំពេញនូវការបរិច្ចាគធំៗពីរគឺទានក្នុងខ្លួន មានអង្គបរិច្ចាគ ជីវិតបរិច្ចាគ និងទាន ក្រៅខ្លួន មានធន បរិច្ចាគ បុត្របរិច្ចាគ និងភរិយាបរិច្ចាគ។ ក្រៅពីទានដ៏ធំៗខាងលើ តាមដំណើរ រឿង គេសង្កេតឃើញព្រះអង្គ បានបំពេញនូវកិរិយាផ្សេងៗដែលអង្គជាព្រះពោធិសត្វ ធ្លាប់បាន បំពេញក្នុងដំណាក់នៃជាតិ នីមួយៗដែរ។ កិរិយាដំបូងគឺត្រង់ដែលព្រះអង្គ រួមទាំងនាងមេទ្រី និងជាលី ក្រស្នា ស្លៀកពាក់សចេញ ទៅសាងផ្នួសជាឥសី  
ឥសីនី នៅក្នុងព្រៃដោយលះបង់នូវ អំណាច ទ្រព្យសម្បត្តិ បុណ្យសក្ដិដែលព្រះអង្គ ធ្លាប់មាន។ ការបួសនេះគេហៅថា"នេក្ខម្មបារមី" កិរិយាទីពីរ គឺព្រះអង្គមានការតស៊ូព្យាយាមខ្លាំង ណាស់ ដើម្បីសាងនូវបារមីរបស់ខ្លួន។ ទ្រង់ចាក ចេញពីព្រះនគរដោយមិនយកទ្រព្យសម្បត្តិទាំងអស់ទៅ តាមជាមួយ ធ្វើដំណើរដោយជើងទទេ ព្យាយាមធ្វើបារមី តាំងសម្មាធិលះបង់នូវសេចក្ដីត្រេកត្រអាល  បរិភោគតែផ្លែឈើដែលមហេសី រកឲ្យ មើលថែរក្សាបុត្រទាំងពីរ ថែមទាំងមានចិត្តសន្ដោសប្រណីអត់ធ្មត់ក្នុងការដាក់ទានទាំងក្នុង ខ្លួនទាំងក្រៅខ្លូន។ ការព្យាយាមនេះគេហៅថា"វីរីយបារមី" ជាមួយគ្នា នេះមានកិរិយាទីបី គឺនៅ ពេលដែលព្រះអង្គបានជំនឿស៊ុបទៅលើការតាំងសីល ការដាក់ទានអាណិត មេត្តា ករុណាប្រោស ប្រណី ទៅដល់មនុស្សគ្រប់ស្រទាប់វណ្ណះដោយមិនរើសមុខ ទោះជននោះអាក្រក់ល្អមានក្រក៏ព្រះ អង្គរាប់អានការដាក់ទានឲ្យស្មើ។ ការផ្សាយសេចក្ដីរាប់អានចំពោះមនុស្សសត្វមិនរើសមុខនេះគេ ហៅថា"មេត្តាបារមី"។កិរិយាបួនព្រះអង្គមានសេចក្ដីជ្រះថ្លាខ្លាំងណាស់ មិនថានៅក្នុងព្រៃ ឬនៅ ក្នុងព្រះនគរនោះទេ ការដាក់ទានរបស់ព្រះអង្គពេញទៅដោយសេចក្ដីស្ងប់។ នៅក្នុងព្រៃទ្រង់ អង្កុយ សម្មាធិ យ៉ាងស្ងប់ស្ងាត់ ដើម្បីបំពេញបារមី។ក្នុងពេលរាត្រីព្រះអង្គមិនឲ្យមហេសីទៅ រំខានដល់ការស្មឹង ស្មាតរបស់ព្រះអង្គនោះឡើយ។ ការរំពឹងនេះ គឺការរងចាំនូវអ្នកដែលត្រូវការ ឲ្យព្រះអង្គដាក់ទានឲ្យ។ ការតាំងចិត្តក្នុងសេចក្ដីស្ងប់ដោយសម្មាធិនេះគេហៅថា "អធិដ្ឋានបារមី"។កិរិយាទីប្រាំ គឺនៅពេលដែល ព្រះអង្គចាកចេញពីព្រះនគរ ព្រះអង្គដឹងក្នុងចិត្តថា ថ្ងៃណាមួយ ទ្រង់នឹងបានយាងចូលក្នុងព្រះបរមរាជ វាំងវិញដោយសេចក្ដីសុខជាក់ជាមិនខានលើសពីនេះ ទៀត នៅពេលដែលព្រះនាងមទ្រីមានសុបិន្ត និម្មិត ព្រះអង្គក៏ដឹងពីហេតុការណ៍ភ្លាមនូវ ព្រឹត្តិការណ៍ដែលកើតឡើងនៅថ្ងៃស្អែក ប៉ុន្តែព្រះអង្គបែរ ជាឆ្លើយបង្វែរដានទៅនាងមទ្រី ថាយល់និម្មិត្តនោះជាការល្អទៅវិញ ដើម្បីលួងលោមមហេសីឲ្យអស់ កង្វល់មុនពេលចេញទៅបេះ ផ្លែឈើ តែក្នុងចេតនារបស់ព្រះអង្គគ្មានបំណងនឹងកុហកនាងឡើយ។ការ ដឹងច្បាស់នូវសេច ក្ដីពិតនេះគេហៅថា​ "បញ្ញាបារមី"។កិរិយាទីប្រាំមួយ នៅពេលដែលព្រះអង្គបានរក្សាភាពបរិសុទ្ធ ទាំងកាយ ទាំងចិត្តដោយគ្មានមន្ទិលសៅហ្មងទាំងអស់ ដែលជាសេចក្ដីល្អ ចាត់ទុកថាផ្លូវជាស្ពាន របស់អ្នកដែលកាន់ធម៌។ព្រះអង្គទ្រង់មិនបៀតបៀនអ្នកដទៃមិនគុំគួន មិនតបត មិនសង សឹកចំពោះ អ្នកធ្វើអាក្រក់ទៅលើខ្លួនទោះនៅពេលមួយព្រះអង្គខឹងនឹងតាជូជក់ ច្រឡោតបន្ដិច ក៏ដោយ ក៏ចុង ក្រោយព្រះអង្គអាចរំលត់កំហឹងនេះបានយ៉ាងងាយ ដើម្បីសម្រេចនូវគោលដៅ នៃការដាក់ទានរបស់ព្រះអង្គ។ការរក្សាកាយវាចារចិត្តឲ្យល្អបរិសុទ្ធនេះ គេហៅថា "សីលបារមី"។កិរិយាទីប្រាំពីរ ព្រះអង្គជា បុគ្គលអច្ឆរិយមួយដែលមានការអត់ធ្មត់ក្នុងចិត្តរកបុគ្គលណាប្រៀប ផ្ទឹមពុំបាន ព្រះអង្គទ្រាំឈរមើល មនុស្សឃោរឃៅដូចជាតាជូជក់ វាយដុំច្រំធាក់កូនឥតប្រណី ទ្រាំឃើញប្រុសស្រីយកមហេសីចេញពីខ្លួន ក៏ព្រះអង្គមិនចេញស្ដី។លើសពីនេះទៀតក្នុងការដាក់ ទានដំរីដល់អ្នកស្រុក ក្លឹងរាស្រ្ដ គឺជាសិទ្ធិរបស់ ព្រះអង្គ ព្រោះដំរីនោះទេវតាប្រទានឲ្យព្រះអង្គ តែអ្នកស្រុកស្រីពិរាស្ត្ររបស់ព្រះអង្គបែរជាស្នើសុំព្រះ បិតាព្រះអង្គ ឲ្យបណ្ដេញព្រះអង្គចេញពី ព្រះនគរទៅវិញ។ព្រះអង្គក៏ព្រមចាកចេញដោយសន្ដិភាពតាម សំណើរ។សេចក្ដីអត់ធន់ អត់ឪន អធ្យាស្រ័យនេះគេហៅថា"ខន្តីបារមី"។កិរិយាទីប្រាំបី ក្នុងពេលដែល ពួកស្រីពិរាស្រ្តប្រមូលផ្ដុំគ្នា ដើម្បី ទាមទារឲ្យព្រះវេស្សន្ដរចាកចេញពីនគរ ព្រះបាទស្រីសញ្ជ័យអាណិត អាសូរដល់កូនដែរ តែព្រះអង្គគិតពីប្រយោជន៍រួមជាធំ គោរពលទ្ធីប្រជាធិបតេយ្យ មតិតិចត្រូវគោរព 
មតិច្រើន គឺត្រូវតែបង្ខំឲ្យព្រះវេស្សន្ដរចាកចេញពីព្រះនគរយ៉ាងពិតប្រាកដ។ ទង្វើរបស់ព្រះអង្គគឺជា ទង្វើដែលគ្មានសេចក្ដីលំអៀង។ចំណែកព្រះវេស្សន្ដរទ្រង់ក៏អនុលោមទៅតាមការសម្រេច នេះដែរ ព្រោះព្រះអង្គតាំងចិត្តជាកណ្ដាល។ការតាំងចិត្តជាកណ្ដាលមិនលំអៀងទៅខាងណាគេហៅ ថា "ឧបេក្ខាបារមី"។កិរិយាទីប្រាំបួននោះ គឺព្រះអង្គជាមនុស្សដែលគោរពនូវពាក្យសម្ដីរបស់ ខ្លួនខ្លាំងណាស់។ ពេលដែលព្រះអង្គសម្រេចថាចាកចេញពីព្រះនគរហើយ ទោះបីជាមានមន្ត្រី ឬរាស្រ្ត ឬក៏រាជានគរ ផ្សេងអង្វរឲ្យព្រះអង្គប្ដូរការសម្រេចចិត្ត ព្រមគង់នៅជាមួយពួកគេ យ៉ាងណាក៏ដោយ ក៏ព្រះអង្គមិន
 ព្រមដែរ។លើសពីនេះទៀតនៅពេលដែលព្រះអង្គសន្យាថា ដាក់ទានអ្វីហើយ មានអ្នកមករកនោះ ព្រះអង្គតែងតែធ្វើតាមពាក្យសន្យារបស់ខ្លួនជានិច្ច។ការប្រកាន់ពាក្យសម្ដីពិតទៀងត្រង់នេះគេហៅថា "សច្ចបារមី"
          សរុបមករឿងព្រះមហាវេស្សន្ដរជាតក គឺជារឿងមួយដែលបានមកពីការបូកផ្សំនៃ បារមីទាំង១០ មែនដែលមាន នេក្ខបារមី វីរយបារមី មេត្តាបារមី អធិដ្ឋានបារមី បញ្ញាបារមី សីលបារមី ខន្ដីបារមី ឧបេក្ខាបារមី សច្ចបារមី និង ទានបារមី។
          ឆ្លងតាមការបកស្រាយប្រធានខាងលើឃើញថា ប្រធាននេះពិតជាមានតម្លៃ ព្រោះវា បានបំផុស ឲ្យឃើញ ពីការទាក់ទងគ្នារវាងបារមីទាំង១០ដែលប្រមូលផ្ដុំក្នុងរឿងព្រះវេស្សន្ដរ។ដូចនេះក្នុងនាម យើងជាសិស្សានុសិស្សត្រូវនាំគ្នាស្វែងយល់ពីអក្សរសាស្ត្រអក្សរសិល្ប៍ឲ្យបានពិត ប្រាកដ ដើម្បីយកមក

Tuesday, June 28, 2016

សារៈសំខាន់នៃស្នាមញញឹម


ការញញឹមគឺជាវីធីសាស្រ្ដមួយដ៏មានប្រសិទ្ទភាពក្នុងការជួយលោកទឹកចិត្តខ្លួនឯង និងមនុស្ស
ដែលនៅជុំវិញខ្លួនយើង។ អ្នកញញឹមកាន់តែច្រើន មានសេចក្ដីសុខកាន់តែខ្លាំង។ ហើយអ្នកដែលនៅ ជុំវិញខ្លួនអ្នកកាន់តែចូលចិត្តអ្នកកាន់តែច្រើន ហើយអ្នក និងកា្លយជាមនុស្សមានប្រជាប្រិយភាព ខ្លាំងមែនទៀត។​ ប្រជាប្រិយភាព និង​នាំឱ្យទទួល បានភាពជោគជ័យគ្រប់កិច្ចការ ដែលអ្នកធ្វើ និងកិច្ច ការដែលពាក់ព័ន្ធនឹងបុគ្គលដទៃ។
មិនស្នាុមញញឹមជាសោភ័ណ្ឌនៃជីវិត និងជាឧបករណ៍ដ៏ ស័ក្ដិសិទ្ធិក្នុងការអន្ទងចិត្តមនុស្សជុំវិញខ្លួន មានការប្រាស្រ័យទាក់ទងល្អនឹងគ្នា។ តើអ្នកទាំងអស់គ្នាដឹងនូវមូលហេតុដែលយើងចាំបាច់ញញឹម ដើម្បីញុំាងជីវិតយើង និងអ្នកជុំុវិញខ្លួនយើងឱ្យសម្បាយចិត្តដែរឬទេ? និងមិនអាចគេចវេះបានជា ដាច់ខាត ហើយក៏មិនដឹងថានឹងរលត់សូន្យបង់នៅពេលវេលាណាជាកំហិត។​ ជីវិតរបស់យើងគឺ រស់នៅតែក្នុងមួយខណៈពេលនោះទេ ហេតុអ្វីយើងចាំបាច់ ចងចិញ្ចើម ពាក់មុខយក្សគ្រប់ពេល វេលានោះ? ចូរបញ្ឈប់វាភ្លាមទៅ ចូរញញឹមឡើង រីករាយឡើង សញញឹមដាក់ខ្លួនឯង ញញឹមដាក់អ្នក ដទៃ នោះពិភពលោកយើងនេះនឹងពោរពេញទៅដោយស្នាមញញឹម ជីវិតយើងរស់នៅជាមួួយ សេចក្ដីសុខ សុភមង្គល និងរង់ចាំអនាគតដោយក្ដីសង្ឃឹម។

Sunday, June 19, 2016

ទេសភាពស្រល់បំព្រង